ព្រះត្រៃបិដក ភាគ ៩៧
នូវផោដ្ឋព្វៈ នូវវត្ថុ… នូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង វិចារៈផង ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី វិតក្កៈក្តី ប្រារព្ធនូវខន្ធទាំងនោះ ទើបកើតឡើង។
[១៤៣] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៤] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ គឺវិតក្កៈ ប្រារព្ធនូវខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង វិចារៈផង ទើបកើតឡើង។
[១៤៥] ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី វិចារៈក្តី ជាបច្ច័យនៃចេតោបរិយញ្ញាណ
ID: 637828790241226615
ទៅកាន់ទំព័រ៖