ព្រះត្រៃបិដក ភាគ ៩៧
ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញហើយអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… អំពីមគ្គ… អំពីផល… ធ្វើផលឲ្យជាទីគោរព ហើយពិចារណា ធ្វើខន្ធទាំងឡាយ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើខន្ធនោះឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺធម៌ជាអធិបតិ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយអធិបតិប្បច្ច័យ។
[១៥២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) ឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា វិតក្កៈ ធ្វើកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ធ្វើកុសលទាំងឡាយ ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ចេញហើយអំពីឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ… ចេញហើយអំពីមគ្គ…
ID: 637828791183696538
ទៅកាន់ទំព័រ៖