ព្រះត្រៃបិដក ភាគ ៩៧

 [៥៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អាហារ​ប្ប​ច្ច័​យ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ ក្នុង​ឈាន​ប្ប​ច្ច័​យ ក្នុង​មគ្គ​ប្ប​ច្ច័​យ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១០។ បណ្ឌិត កាល​អនុម័ត​នូវ​កុសល​ត្តិ​កៈ ជា​អនុលោម គប្បី​រាប់​ចុះ។

ចប់ អនុលោម។


 [៥៥៩] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥៦០] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​ច្រឡំ​ដោយ​សុខ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637828893964237603
ទៅកាន់ទំព័រ៖