ព្រះត្រៃបិដក ភាគ ៩៧
ទស្សនត្តិកៈ
បដិច្ចវារៈ
[៥៧៨] ធម៌ដែលគួរលះដោយទស្សនៈ
(១) អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា
(២) អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។ ធម៌ដែលគួរលះដោយទស្សនៈក្តី ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាក្តី អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
(១) បានដល់ សោតាបត្តិមគ្គ ព្រោះឃើញនូវព្រះនិព្វានជាដំបូង។ (២) គួរលះដោយមគ្គទាំងឡាយនោះៗ។ អដ្ឋសាលិនីអភិធម្មដ្ឋកថាធម្មសង្គណី និក្ខេបកណ្ឌ។
ID: 637828923732744537
ទៅកាន់ទំព័រ៖