ព្រះត្រៃបិដក ភាគ ៩៧
អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៥៩៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយទស្សនៈ។
[៥៩៨] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនា។
[៥៩៩] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ… មហាភូត១…
ID: 637828926237511570
ទៅកាន់ទំព័រ៖