ព្រះត្រៃបិដក ភាគ ៩៧

ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១ ពា​ហិរ ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​… ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ខន្ធ​ទាំងឡាយ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​គួរ​លះ​ដោយ​ទស​ន្សៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ។ គឺ​បច្ច័យ​ទាំងឡាយ​ដ៏​សេស ប្រហែលគ្នា​នឹង​ហេតុ​ប្ប​ច្ច័​យដែរ។
 [៦២៩] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ និង​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​បដិសន្ធិ មិន​មាន។ ព្រោះ​អា​សេវន​ប្ប​ច្ច័​យ គឺ​បដិសន្ធិ និង​វិបាក មិន​មាន។ ព្រោះ​កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637828930282048701
ទៅកាន់ទំព័រ៖