ព្រះត្រៃបិដក ភាគ ៩៧
ក្នុងបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ៧ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៧ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៦ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ បច្ចនីយានុលោម។
ចប់ បច្ចយវារៈ។
និស្សយវារៈ បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[៦៥០] ធម៌ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលគួរលះដោយទស្សនៈ ខន្ធ២ ច្រឡំនឹងខន្ធ២។
[៦៥១] ធម៌ដែលគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ (ខន្ធ៣) ច្រឡំនឹងខន្ធ១ ដែលគួរលះដោយភាវនា។
ID: 637828933485283034
ទៅកាន់ទំព័រ៖