ព្រះត្រៃបិដក ភាគ ៩៧
ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
ចប់ អនុលោម។
[៦៥៥] ធម៌ដែលគួរលះដោយទស្សនៈ ច្រឡំនឹងធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រព្រឹត្តទៅមួយអន្លើដោយវិចិកិច្ឆា ច្រឡំនឹងខន្ធទាំងឡាយ ដែលប្រព្រឹត្តទៅមួយអន្លើដោយវិចិកិច្ឆា។
[៦៥៦] ធម៌ដែលគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រព្រឹត្តទៅមួយអន្លើដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលប្រព្រឹត្តទៅមួយអន្លើដោយឧទ្ធច្ចៈ។
[៦៥៧] ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ច្រឡំនឹងធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអហេតុកក្ខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
ID: 637828934023901332
ទៅកាន់ទំព័រ៖