ព្រះត្រៃបិដក ភាគ ៩៧

 [៦៦២] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ប្រកបដោយ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
សម្បយុត្ត​វារៈ ប្រហែលគ្នា​នឹង​សំសដ្ឋ​វារៈ​ដែរ។

បញ្ហា​វារៈ


 [៦៦៣] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៦៤] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៦៥] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​គួរ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង។
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 637828934949917699
ទៅកាន់ទំព័រ៖