ព្រះត្រៃបិដក ភាគ ៩៧
[៤៨] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ អាស្រ័យខន្ធ២ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺវិតក្កៈ អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។ ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ…។
[៤៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក្តី ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២
ID: 637828733556954821
ទៅកាន់ទំព័រ៖