ព្រះត្រៃបិដក ភាគ ៩៧
មានវារៈ១១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១១។
ចប់ បច្ចនីយៈ។
ឯវារៈ២ ក្រៅនេះ បណ្ឌិតគប្បីឲ្យពិស្ដារចុះ។ ទាំងសម្បយុត្តវារៈ បណ្ឌិតក៏គប្បីឲ្យពិស្ដារផងដែរ។
ចប់ សំសដ្ឋវារៈ។
បញ្ហាវារៈ
[១១៩] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[១២០] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637828787103605487
ទៅកាន់ទំព័រ៖