ព្រះត្រៃបិដក ភាគ ៩៧

ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ជា​បច្ច័យ​នៃ​វិតក្កៈ​ផង កដ​ត្តា​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១២៤] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។បេ។ ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១២៥] ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ធម៌​ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង វិតក្កៈ​ផង កដ​ត្តា​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637828787583733128
ទៅកាន់ទំព័រ៖