ព្រះត្រៃបិដក ភាគ ៩៨
ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា។
[១៨] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២អាស្រ័យខន្ធ២។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយភាវនា ខន្ធ២ក្តី
ID: 637829466107386060
ទៅកាន់ទំព័រ៖