ព្រះត្រៃបិដក ភាគ ៩៨
[២០៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត និងបច្ឆាជាត។ (ពាក្យនេះ) ប្រាកដស្មើដោយទស្សនត្តិកៈ។ បច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន។
[២០៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[២០៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា…។ បុរេជាត គឺវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា។
[២០៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង…។ បុរេជាត គឺវត្ថុ ជាបច្ច័យ
ID: 637829508563455546
ទៅកាន់ទំព័រ៖