ព្រះត្រៃបិដក ភាគ ៩៨
(មួយទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[២១៥] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ (ជាបច្ច័យ) នៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃខន្ធ៣ផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃខន្ធ៣ផង មោហៈផង ចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២១៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។
ID: 637829509302289998
ទៅកាន់ទំព័រ៖