ព្រះត្រៃបិដក ភាគ ៩៨
និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ ទើបកើតឡើង វត្ថុ ប្រារព្ធនូវវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។
[២២០] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ប្រារព្ធនូវចក្ខុ ទើបកើតឡើង វត្ថុ ប្រារព្ធនូវវត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអត្ថិប្បច្ច័យ។
[២២១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី
ID: 637829510024990551
ទៅកាន់ទំព័រ៖