ព្រះត្រៃបិដក ភាគ ៩៨
ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២…។
[២២២] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី (ជាបច្ច័យ) នៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។សហជាត គឺខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ (មួយទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយអត្ថិប្បច្ច័យ។ (មួយវិញទៀត) សហជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆាក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន
ID: 637829510229624522
ទៅកាន់ទំព័រ៖