ព្រះត្រៃបិដក ភាគ ៩៨

ដោយ​អត្ថិ​ប្ប​ច្ច័​យ។ (មួយទៀត) បច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ (មួយវិញទៀត) បច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​កដ​ត្តា​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២២៣] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង មោហៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ក្តី មោហៈ​ក្តី …។
 [២២៤] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637829510467858765
ទៅកាន់ទំព័រ៖