ព្រះត្រៃបិដក ភាគ ៩៨
ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី មោហៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈ។
[១៩] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ វត្ថុ អាស្រ័យខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ ពាហិររូប … អាហារសមុដ្ឋានរូប…ឧតុសមុដ្ឋានរូប … មហាភូត១ របស់ពួកអសញ្ញសត្វ …។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ព្រោះសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ពាក្យនេះបណ្ឌិត គប្បីធ្វើឲ្យដូចជាហេតុប្បច្ច័យ។
ID: 637829466321708078
ទៅកាន់ទំព័រ៖