ព្រះត្រៃបិដក ភាគ ៩៨
[២៣១] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបច្ឆាជាតប្បច្ច័យ។
[២៣២] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៣៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ។
[២៣៤] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ជាបច្ច័យនៃធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ
ID: 637829511355759463
ទៅកាន់ទំព័រ៖