ព្រះត្រៃបិដក ភាគ ៩៨
អាហារ និងឥន្ទ្រិយ។ ពួកអារម្មណប្បច្ច័យ និងឧបនិស្សយប្បច្ច័យ រមែងមានក្នុងទីនេះដែរ មិនមានក្នុងបាលីទេ បណ្ឌិត កាលរាប់ គប្បីពិចារណា ហើយរាប់ចុះ។
[២៤១] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ សហជាតប្បច្ច័យ និងបុរេជាតប្បច្ច័យ ដែលជាមិស្សកប្បញ្ហា ក៏មានក្នុងទីនេះដែរ បណ្ឌិត កុំគប្បីធ្វើដូចក្នុងបាលីឡើយ។
[២៤២] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៤៣] ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យ
ID: 637829512103890998
ទៅកាន់ទំព័រ៖