ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលដល់នូវការមិនសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលដល់នូវការមិនសន្សំ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[២៥២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[២៥៣] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
ID: 637829513670196305
ទៅកាន់ទំព័រ៖