ព្រះត្រៃបិដក ភាគ ៩៨

ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ … មិនដល់​នូវ​ការ​មិន​សន្សំ បាន​ដល់​វារៈ១។ បដិសន្ធិ មិន​មាន​ទេ។ មហាភូត៣ អាស្រ័យ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៥៨] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … ព្រោះ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ និង​សហជាត​ប្ប​ច្ច័​យ ឯមហាភូត​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ចិត្តសមុដ្ឋាន​រូប​ក្តី កដ​ត្តា​រូប​ក្តី ឧបា​ទា​រូប​ក្តី មិន​មាន​ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យទេ។ ព្រោះ​និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637829514196711729
ទៅកាន់ទំព័រ៖