ព្រះត្រៃបិដក ភាគ ៩៨

 [២៦១] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​អហេតុកៈ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត១ … ពា​ហិរ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។
 [២៦២] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​មិន​សន្សំ។
 [២៦៣] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637829514693100990
ទៅកាន់ទំព័រ៖