ព្រះត្រៃបិដក ភាគ ៩៨
ក្នុងខណៈនៃបដិសន្ធិ មហាភូត១ … ពាហិរ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ …។
[២៦៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
[២៦៥] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំផង មហាភូតទាំងឡាយផង។
[២៦៦] ធម៌ដែលដល់នូវការសន្សំ អាស្រ័យធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ ធម៌ដែលមិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការមិនសន្សំ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិ ដែលដល់នូវការមិនសន្សំ អាស្រ័យខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ អាស្រ័យធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ …
ID: 637829514949385424
ទៅកាន់ទំព័រ៖