ព្រះត្រៃបិដក ភាគ ៩៨

ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ បាន​ដល់​បញ្ហា១។ មហាភូត​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ។
 [២៧០] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៧១] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​ការ​សន្សំ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ។ ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ អាស្រ័យ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ …
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637829515439446050
ទៅកាន់ទំព័រ៖