ព្រះត្រៃបិដក ភាគ ៩៨
[២៧៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២ ក្នុងអញ្ញមញ្ញប្បច្ច័យ ក្នុងនិស្សយប្បច្ច័យ ក្នុងបុរេជាតប្បច្ច័យ ក្នុងអាសេវនប្បច្ច័យ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ ក្នុងអត្ថិប្បច្ច័យ ក្នុងនត្ថិប្បច្ច័យ ក្នុងវិគតប្បច្ច័យ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
បច្ចយវារៈ
[២៧៦] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២។
ID: 637829516427011453
ទៅកាន់ទំព័រ៖