ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។
[២៧៩] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំ។ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំ … បានដល់វារៈ១។
[២៨០] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ
ID: 637829517125917351
ទៅកាន់ទំព័រ៖