ព្រះត្រៃបិដក ភាគ ៩៨
កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … គឺខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។
[២៨១] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង… គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២ …។
[២៨២] ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការមិនសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការមិនសន្សំផង វត្ថុផង (ពឹងផ្អែក) នឹងខន្ធ២…។
[២៨៣] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ បានដល់វារៈ៣។
ID: 637829517374743952
ទៅកាន់ទំព័រ៖