ព្រះត្រៃបិដក ភាគ ៩៨
ធម៌ដែលដល់នូវការមិនសន្សំ គឺមានវារៈ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … (ពឹងផ្អែក) នឹងខន្ធ១ ដែលមិនដល់នូវការសន្សំ … ខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ …។ តំណ ក្នុងទីនេះ ប្រាកដស្មើដោយហេតុប្បច្ច័យដែរ។
[២៨៤] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំ ទើបកើតឡើង ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ និងសហជាតប្បច្ច័យ បានដល់វារៈ៣លើក។ ធម៌ដែលដល់នូវការមិនសន្សំ មានវារៈ៣លើក។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះសហជាតប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។ (ពឹងផ្អែក) នឹងមហាភូត១ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះសហជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ តំណទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។
ID: 637829517588021503
ទៅកាន់ទំព័រ៖