ព្រះត្រៃបិដក ភាគ ៩៨
ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺធម៌ជាអធិបតិ ដែលដល់នូវការមិនសន្សំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវការសន្សំក្តី ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំក្តី ពឹងផ្អែកនឹងធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ។
[២៩១] ធម៌ដែលដល់នូវការសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលដល់នូវការសន្សំផង វត្ថុផង ពឹងផ្អែកនឹងខន្ធ២ …។ ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ពឹងផ្អែកនឹងធម៌ ដែលដល់នូវការសន្សំផង ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំផង … គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលដល់នូវការសន្សំផង មហាភូតទាំងឡាយផង។
ID: 637829518586254087
ទៅកាន់ទំព័រ៖