ព្រះត្រៃបិដក ភាគ ៩៨
[២៥] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយទស្សនៈ។
[២៦] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនា ដែលច្រឡំដោយវិចិកិច្ឆា …។
[២៧] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ចិត្តសមុដ្ឋានរូប អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ កដត្តារូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ វត្ថុ អាស្រ័យខន្ធទាំងឡាយ មហាភូតរូប១។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ …។
ID: 637829467101672978
ទៅកាន់ទំព័រ៖