ព្រះត្រៃបិដក ភាគ ៩៨

គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង នឹង​មហាភូត​ទាំងឡាយ​ផង។ ធម៌​ដែល​ដល់​នូវ​ការ​សន្សំ​ក្តី ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ​ផង វត្ថុ​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ​ផង ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង មហាភូត​ទាំងឡាយ​ផង។
 [២៩៥] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​ការ​សន្សំ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ។ ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​ការ​មិន​សន្សំ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637829519261255274
ទៅកាន់ទំព័រ៖