ព្រះត្រៃបិដក ភាគ ៩៨

 [៣០២] … ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​អហេតុកៈ។ សេចក្តី​បំប្រួញ។ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ (កាយវិញ្ញាណ) ពឹងផ្អែក​នឹង​កាយាយតនៈ ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ … ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ និ​ងន​វិប្បយុត្ត​ប្ប​ច្ច័​យ។ (វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។ ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៣០៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ និ​ងន​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ និ​ងន​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637829520001232062
ទៅកាន់ទំព័រ៖