ព្រះត្រៃបិដក ភាគ ៩៨

 [៣១៣] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ច្រ​ឡនឹង​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​ការ​សន្សំ នឹង​ខន្ធ២ …។
 [៣១៤] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ច្រឡំ​នឹង​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ច្រឡំ​នឹង​ខន្ធ១ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ក្នុង​ខណៈ​នៃ​បដិសន្ធិ … ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ និ​ងន​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៣១៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637829521170888622
ទៅកាន់ទំព័រ៖