ព្រះត្រៃបិដក ភាគ ៩៨
[៣១៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ២ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោមប្បច្ចនីយៈ។
[៣១៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ អាសេវនប្បច្ច័យ និងកម្មប្បច្ច័យ មានវារៈ២ទាំងអស់។ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ២ ក្នុងឈានប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ១ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងវិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ អវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ បច្ចនីយានុលោម។
ចប់ សំសដ្ឋវារៈ។
សម្បយុត្តវារៈ ប្រាកដស្មើដោយសំសដ្ឋវារៈដែរ។
ID: 637829521544528257
ទៅកាន់ទំព័រ៖