ព្រះត្រៃបិដក ភាគ ៩៨

 [៣២២] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ ហេតុ​ទាំងឡាយ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​កដ​ត្តា​រូប​ទាំងឡាយ​ផង ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៣២៣] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពិចារណា​នូវ​បុញ្ញកម្ម​នោះ ពិចារណា​នូវ​បុញ្ញកម្ម​ទាំងឡាយ ដែល​បាន​សន្សំទុក​ល្អ​ហើយ ក្នុង​កាលមុន ចេញ​អំពី​ឈាន ហើយ​ពិចារណា​នូវ​ឈាន (ចំណែកខាង) សេក្ខបុគ្គល​ទាំងឡាយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​បាន​លះបង់​ហើយ ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​បាន​សង្កត់សង្កិន​ហើយ ស្គាល់​នូវ​កិលេស​ទាំងឡាយ ដែល​ពុះពោរ​ឡើង ក្នុង​កាលមុន សេក្ខបុគ្គល​ទាំងឡាយ​ក្តី បុថុជ្ជន​ទាំងឡាយ​ក្តី ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា រមែង​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​អំពើនោះ ទើប​កើតឡើង ទិដ្ឋិ … វិចិកិច្ឆា … ឧទ្ធច្ចៈ …
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637829522577324224
ទៅកាន់ទំព័រ៖