ព្រះត្រៃបិដក ភាគ ៩៨

ទោមនស្ស​កើតឡើង លោក​ទាំងនោះ រមែង​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​ដល់​នូវ​ការ​សន្សំ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតន​កុសល ជា​បច្ច័យ នៃ​វិ​ញ្ញាណ​ញ្ចា​យត​នកុ​សល ដោយ​អារម្មណ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យត​នកុ​សល ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យត​នកុ​សល ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ឥទិ្ធ​វិធ​ញ្ញាណ នៃ​ចេ​តោ​បរិ​យញ្ញា​ណ នៃ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ នៃ​យថា​កម្មុ​បគញ្ញាណ នៃ​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣២៤] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ព្រះអរហន្ត​ពិចារណា​នូវ​កិលេស​ទាំងឡាយ ដែល​លះ​បាន​ហើយ ស្គាល់​នូវ​កិលេស​ទាំងឡាយ ដែល​ពុះពោរ​ឡើង ក្នុង​កាលមុន ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ស្គាល់​នូវ​ចិត្ត របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​ដល់​នូវ​ការ​សន្សំ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ សេក្ខបុគ្គល​ទាំងឡាយ​ក្តី បុថុជ្ជន​ទាំងឡាយ​ក្តី រមែង​ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា កាលបើ​កុសល​រលត់​ហើយ វិបាក​ក៏​កើតឡើង ព្រោះ​តទា​រម្ម​ណ៍
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637829522780336239
ទៅកាន់ទំព័រ៖