ព្រះត្រៃបិដក ភាគ ៩៨
បុគ្គលត្រេកអរ រីករាយ ចំពោះខន្ធទាំងឡាយ ដែលដល់នូវការសន្សំ រាគៈ ប្រារព្ធនូវសេចក្តីត្រេកអរនោះ ទើបកើតឡើង ទោមនស្ស កើតឡើង កាលបើអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះតទារម្មណ៍ អាកាសានញ្ចាយតនកុសល ជាបច្ច័យ នៃវិញ្ញាណញ្ចាយតនវិបាកផង នៃកិរិយាផង ដោយអារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនកុសល ជាបច្ច័យ នៃនេវសញ្ញានាសញ្ញាយតនវិបាកផង នៃកិរិយាផង ដោយអារម្មណប្បច្ច័យ ខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣២៥] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអារម្មណប្បច្ច័យ គឺសេក្ខបុគ្គលទាំងឡាយ ចេញអំពីមគ្គ ពិចារណានូវមគ្គ ស្គាល់នូវចិត្តរបស់បុគ្គល អ្នកព្រមព្រៀងដោយចិត្ត ដែលដល់នូវការមិនសន្សំ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829522971252645
ទៅកាន់ទំព័រ៖