ព្រះត្រៃបិដក ភាគ ៩៨

 [៣១] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​ខន្ធ១ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ក្នុង​អរូបភព …។ ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ក្នុង​អរូបភព ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ក្តី អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ … គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ក្នុង​អរូបភព ខន្ធ២ …។ អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា។ សេចក្តី​បំប្រួញ។ (ពាក្យ​នេះ) ប្រាកដ​ស្មើដោយ​ទស្សនៈ (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។
 [៣២] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637829467696444069
ទៅកាន់ទំព័រ៖