ព្រះត្រៃបិដក ភាគ ៩៨
[៣៣៨] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺសេក្ខបុគ្គលទាំងឡាយ ធ្វើនូវផលឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវព្រះនិពាន្វ ឲ្យជាទីគោរព ហើយពិចារណា (ចំណែកខាង) ព្រះនិពាន្វ ជាបច្ច័យនៃគោត្រភូ នៃវោទានៈ ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ ឲ្យជាទីគោរព ហើយត្រេកអរ នូវវត្ថុ … ធ្វើនូវខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវសេចក្តីត្រេកអរនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិ …។
[៣៣៩] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិពាន្វ ជាបច្ច័យនៃមគ្គ ដោយអធិបតិប្បច្ច័យ។បេ។ ជាបច្ច័យ។
[៣៤០] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលដល់នូវការសន្សំ ជាបច្ច័យនៃខន្ធទាំងឡាយក្រោយៗ ដែលដល់នូវការសន្សំ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម ជាបច្ច័យនៃវោទានៈ ដោយអនន្តរប្បច្ច័យ។
ID: 637829524576128217
ទៅកាន់ទំព័រ៖