ព្រះត្រៃបិដក ភាគ ៩៨
[៣៤១] ធម៌ដែលដល់នូវការសន្សំ (ជាបច្ច័យ) នៃធម៌ ដែលដល់នូវការសន្សំ … គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ ជាបច្ច័យនៃមគ្គ ដោយអនន្តរប្បច្ច័យ។
[៣៤២] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ អនុលោម របស់សេក្ខបុគ្គលទាំងឡាយ (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកុសល របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
[៣៤៣] ធម៌ដែលដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺមគ្គជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
[៣៤៤] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយអនន្តរប្បច្ច័យ គឺខន្ធទាំងឡាយមុនៗ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃខន្ធទាំងឡាយក្រោយៗ ភវង្គៈ (ជាបច្ច័យ) នៃអាវជ្ជនៈ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ អនុលោមរបស់ព្រះអរហន្ត (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនកិរិយា របស់បុគ្គលកាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
ID: 637829524889827732
ទៅកាន់ទំព័រ៖