ព្រះត្រៃបិដក ភាគ ៩៨

 [៣៤៥] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៣៤៦] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​សម​នន្ត​រប្ប​ច្ច័​យ (ពាក្យ​នេះ) ប្រាកដ​ស្មើដោយ​អនន្តរ​ប្ប​ច្ច័​យដែរ។ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​បញ្ហា៩ ប្រាកដ​ស្មើដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​បដិ​ច្ច​វារៈ​ដែរ។ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​បញ្ហា៣ ប្រាកដ​ស្មើដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ក្នុង​បដិ​ច្ច​វារៈ​ដែរ។ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​បញ្ហា​ប្រាកដ​ស្មើដោយ​និស្សយ​ប្ប​ច្ច័​យ ក្នុង​បច្ចយ​វារៈ​ដែរ។ បញ្ហា៤យ៉ាង មិន​មាន​ផ្សេង​អំពី​តំណ (នៃ​បច្ច័យ​ទាំងនោះ) ទេ។ បញ្ហា១៣។
 [៣៤៧] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ដល់​នូវ​ការ​សន្សំ ហើយ​ឲ្យ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម … ញុំាង​ឈាន … ញុំាង​វិបស្សនា … ញុំាង​អភិញ្ញា …ញុំាង​សមាបត្តិ ឲ្យ​កើតឡើង តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល​ដែល​ដល់​នូវ​ការ​សន្សំ … នូវ​សុតៈ ចាគៈ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ …
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637829525144819156
ទៅកាន់ទំព័រ៖