ព្រះត្រៃបិដក ភាគ ៩៨

អាស្រ័យ នូវ​សេចក្តី​ប្រាថ្នា ហើយ​ឲ្យ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម​… ញុំាង​ឈាន … ញុំាង​វិបស្សនា … ញុំាង​អភិញ្ញា … ញុំាង​សមា​បតិ្ត … សម្លាប់សត្វ បំបែក​សង្ឃ សទ្ធា​ដែល​ដល់​នូវ​ការ​សន្សំ … បញ្ញា រាគៈ​… សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ដល់​នូវ​ការ​សន្សំ នៃ​បញ្ញា នៃ​រាគៈ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ បរិកម្ម​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បឋមជ្ឈាន ជា​បច្ច័យ​នៃ​ទុតិយជ្ឈាន។បេ។ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៤៨] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បរិកម្ម​នៃ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី១ បរិកម្ម​នៃ​មគ្គ​ទី៤ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637829525335227367
ទៅកាន់ទំព័រ៖