ព្រះត្រៃបិដក ភាគ ៩៨

 [៣៤៩] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​ដល់​នូវ​ការ​សន្សំ ហើយ​ញុំាង​ខ្លួន​ឲ្យ​ក្តៅ​ទួទៅ ឲ្យ​ក្តៅ​ជុំវិញ ទទួល​នូវ​ទុក្ខ ដែល​មានការ​ស្វែងរក​ជា​មូល នូវ​សីល ដែល​ដល់​នូវ​ការ​សន្សំ … នូវ​បញ្ញា … នូវ​រាគៈ … អាស្រ័យ​នូវ​សេចក្តី​ប្រាថ្នា ហើយ​ញុំាង​ខ្លួន​ឲ្យ​ក្តៅ​ទួទៅ ឲ្យ​ក្តៅ​ជុំវិញ ទទួល​នូវ​ទុក្ខ ដែល​មានការ​ស្វែងរក​ជា​មូល សទ្ធា ដែល​ដល់​នូវ​ការ​សន្សំ … បញ្ញា … រាគៈ … សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​កាយិកសុខ នៃ​កាយិកទុក្ខ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ កុសលា​កុសលកម្ម ជា​បច្ច័យ​នៃ​វិបាក ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥០] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​មគ្គ​ទី១ (ជា​បច្ច័យ) នៃ​មគ្គ​ទី២ មគ្គ​ទី៣ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥១] ធម៌​ដែល​មិនដល់​នូវ​ការ​មិន​សន្សំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ … បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ និង​បក​តូប​និស្ស័យ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637829525632701674
ទៅកាន់ទំព័រ៖