ព្រះត្រៃបិដក ភាគ ៩៨

បក​តូប​និស្ស័យ គឺ​សេក្ខបុគ្គល​ទាំងឡាយ អាស្រ័យ​នូវ​មគ្គ ហើយ​ញុំាង​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ ឃើញច្បាស់​នូវ​សង្ខារ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា មគ្គ ជា​បច្ច័យ​នៃ​អត្ថប្បដិសម្ភិទា នៃ​ធម្មប្បដិ​សម្ភិទា នៃ​និរុត្តិប្បដិ​សម្ភិទា នៃ​បដិភាណប្បដិសម្ភិទា នៃ​ឋានា​ឋាន​កោសល្ល របស់​សេក្ខបុគ្គល​ទាំងឡាយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥២] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ … បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​ព្រះអរហន្ត​អាស្រ័យ​នូវ​មគ្គ ញុំាង​កិរិយា​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​កិរិយា​សមាបត្តិ ដែល​កើតឡើង​ហើយ … ជា​បច្ច័យ នៃ​ឋានា​ឋាន​កោសល្ល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មគ្គ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥៣] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​កាយិកសុខ
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637829525872433637
ទៅកាន់ទំព័រ៖