ព្រះត្រៃបិដក ភាគ ៩៨
[៣៥៥] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការមិនសន្សំ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវកាយិកសុខ ហើយញុំាងមគ្គឲ្យកើត នូវកាយិកទុក្ខ … អាស្រ័យនូវសេនាសនៈ ហើយញុំាងមគ្គឲ្យកើត នូវកាយិកសុខ … នូវកាយិកទុក្ខ … សេនាសនៈ ជាបច្ច័យនៃមគ្គ ដោយឧបនិស្សយប្បច្ច័យ។
[៣៥៦] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។អារម្មណបុរេជាត គឺព្រះអរហន្ត ឃើញច្បាស់នូវចក្ខុ … នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ឃើញរូប ដោយចក្ខុដូចជាទិព្វ ឮសំឡេង ដោយសោតធាតុដូចជាទិព្វ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃខន្ធទាំងឡាយ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយបុរេជាតប្បច្ច័យ។
ID: 637829526285852078
ទៅកាន់ទំព័រ៖