ព្រះត្រៃបិដក ភាគ ៩៨

 [៣៥៧] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​សេក្ខបុគ្គល​ទាំងឡាយ​ក្តី បុថុជ្ជន​ទាំងឡាយ​ក្តី រមែង​ឃើញច្បាស់​នូវ​ចក្ខុ …នូវ​វត្ថុ ថា​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​សេចក្តី​រីករាយ​នោះ ទើប​កើតឡើង ទោមនស្ស កើតឡើង ឃើញ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ ឮសំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣៥៨] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣៥៩] ធម៌​ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​ការ​សន្សំ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣៦០] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637829526576945172
ទៅកាន់ទំព័រ៖