ព្រះត្រៃបិដក ភាគ ៩៨

 [៣៦៨] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៦៩] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ដល់​នូវ​ការ​មិន​សន្សំ (ជា​បច្ច័យ) នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​វិ​បា​កក្ខន្ធ​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៧០] ធម៌​ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​ការ​មិន​សន្សំ​ផង នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៧១] ធម៌​ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនដល់​នូវ​ការ​សន្សំ មិនដល់​នូវ​ការ​មិន​សន្សំ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មិនដល់​នូវ​ការ​សន្សំ
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637829527370996798
ទៅកាន់ទំព័រ៖