ព្រះត្រៃបិដក ភាគ ៩៨
មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃកដត្តារូបទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
[៣៧២] ធម៌ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ជាវិបាក ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ (ជាបច្ច័យ) នៃខន្ធ៣ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ។
[៣៧៣] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលដល់នូវការសន្សំ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យ ដោយឈានប្បច្ច័យ ជាបច្ច័យ ដោយមគ្គប្បច្ច័យ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ។
[៣៧៤] ធម៌ដែលដល់នូវការសន្សំ ជាបច្ច័យនៃធម៌ ដែលមិនដល់នូវការសន្សំ មិនដល់នូវការមិនសន្សំ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺខន្ធទាំងឡាយ ដែលដល់នូវការសន្សំ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ
ID: 637829527613834611
ទៅកាន់ទំព័រ៖